ឯកឧត្តម គឹម ធា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រឹក្សាយោបល់របស់ សមាគម នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រឹក្សាយោបល់របស់ សមាគម នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួម៖ គណៈដឹកនាំសមាគម៥នាក់ ប្រធានក្រុមប្រឹក្សាស្រុក១នាក់ មន្ត្រីស្រុក៣នាក់ ក្រុមប្រឹក្សាឃុំ១១នាក់ គណៈកម្មការ គ.ក.ន.កឃុំ មន្ត្រីឃុំជុំវិញឃុំ ប្រធានភូមិទាំង១២ សរុបចំនួន៥០នាក់ ដោយមានកម្មវិធីស្តាប់របាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ សម្រាប់ឆ្នាំ២០២៤របស់ឃុំ។ សំណូមពរនិងចម្លើយរបស់ឃុំ ប្រធានក្រុមប្រឹក្សាស្រុក ប្រធានសមាគម និងចុងបញ្ចប់ឯកឧត្តមមានប្រសាសន៍ សំណេះសំណាល ផ្តាំផ្ញើថ្លែងអំណរគុណដល់អង្គប្រជុំ និងអង្គបោះឆ្នោតឃុំបានបំពេញការងារបានល្អ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជួយផ្តល់ធាតុចូលជូនដល់ក្រុមប្រឹក្សាឃុំនិងអង្គប្រជុំ ដើម្បីធានានិរន្តរភាព ជោគជ័យការងារ នាពេលខាងមុខ។